ព័តមានការប្រជុំសំរាប់ខែ 11-2024 និង លើកទិសដៅការងារសំរាប់ខែថ្មី
- ឈរត្រួតពិនិត្យសំបក ដែលត្រូវដាក់ចូលជួរផលិតកម្ម និង សាច់ចូលស្តុក
- ចាត់តាំងកំលាំងប្រចាំការ និង ដាក់ផែនការការងារដល់កូនក្រុម
- ចាត់តាំងអ្នកប្រចាំការជំនួស ដែលត្រូវចេះប្រើឡានលើក និង យល់ដឹងការងារបានច្រើន។
- ត្រួតពិនិត្យលើគោលដៅការងារ ដែលនៅសល់ រួមមាន សំភារៈប្រើប្រាស់ការវាស់សម្ពាធ, ព្រីខ្សែភ្លើង ជាដើម។
- ពិនិត្យមើលនៅពេលកូនក្រុមរៀបចំដបចូលស្តុក មានជួរ មានមុខកាត់ត្រឹមត្រូវ តាមឈ្មោះទំនិញ
- មិនត្រូវចាត់ចែងការងារ ឬគោលដៅដឹកជញ្ជូនដោយខ្លួនឯងដោយគ្មានការសំរេចពីផ្នែកគ្រប់គ្រងស្តុក
- ត្រូវមានការប្រជុំប្រចាំខែ រវាងសមាជិក្រុម និងផ្តល់ព័តមានមករដ្ឋបាលលើផែនការការងារខែថ្មីៗ
- ការជ្រើសរើសកំលាំង ចេញឡានជាមួយដោយមិនត្រូវរើសយកតែគ្នាឯង តែមិនផ្តល់ឳកាសដល់កូនក្រុមផ្សេងៗ
វិន័យការងារ
- ហាមដាច់ខាតលើការបំភិត បំភ័យកូនក្រុមដែលចូលធ្វើការថ្មី ក្នុងក្រុមតែមួយ
- ត្រូវគោរពពេលវេលាធ្វើការ និងប្រចាំការ (លើកលែង នៅពេលចេញដឹកជញ្ជូនផ្លូវឆ្ងាយ)
- ការស្នើរច្បាប់ត្រូវឆ្លងកាត់រដ្ឋបាលតែមួយគត់ និងមិនត្រូវឈប់ម្តងទាំង២នាក់ មេក្រុម
- ការស្នើរឈប់សំរាកដោយមូលហេតុ ដើរលេងយប់ជ្រុល, ស្រវឹង មិនត្រូវអនុញ្ញាតលើសពី១ដង
- ត្រូវចេះប្រើថ្ងៃឈប់សំរាក (DayOff) អោយបានត្រឹមត្រូវ បើមានកម្មវិធីផ្ទាល់ខ្លួន។
- មិនអនុញ្ញាតអោយមានតៃកុង២ ចេញគោលដៅតែមួយ (មេក្រុមត្រូវទទួលខុសត្រូវ)
- បន្ទប់សំរាប់ស្នាក់នៅត្រូវផ្តល់ព័តមានមករដ្ឋបាលបើស្នាក់នៅមិនទៀតទាត់ ឬឈប់ស្នាក់នៅ។
- ការនិយាយស្តី មិនសមរម្យ(កំបុតក្បាល កំបុតកន្ទុយ) ជាមួយជាមួយផ្នែកស្តុក និង គណនេយ្យ។
- មិនត្រូវអង្គុយលេងទូរស័ព្ទ នៅពេលដែលកំពុងចាត់ចែងការងារ ឬនៅពេលកូនក្រុមកំពុងធ្វើការ
- មិនត្រូវអង្គុយនៅតូបលក់នំចំណី ទាំងការងារមិនទាន់បានធ្វើចប់សព្វគ្រប់
- មិនត្រូវទាមទាររាល់កំរ៉ៃ នៃការទំលាក់ដបពីអតិថិជន (លុយ ធីប) បើភ្ញៀវអោយ គឺជាទឹកចិត្ត បើមិនអោយ ក៏នៅតែអនុវត្តការងារតាមធម្មតា។
- អតិថិជន ដែលមានទឹកចិត្តផ្តល់លុយធីប តែកូនក្រុមជាអ្នកទទួលប្រយោជន៍ទាំងអស់ មេក្រុមក៏ត្រូវមានវត្តមាន ចាត់ចែង ឬជាបង្គោលមួយណែនាំពីការងារនៅទីតាំងផ្ទាល់ ដោយមិនត្រូវដើរចោលកូនក្រុម បើសិនការងារមានច្រើនត្រូវធ្វើ។
ការធ្វើផលិតកម្ម ឬ បញ្ចូលឧស្ម័នរាវ (Liquid Tank)
- មិនត្រូវចាត់អោយអ្នកដែលមិនដែលធ្វើ ឬមិនទាន់បានរៀនសូត្រ ត្រឹមត្រូវទៅបញ្ចូលធុង ឬ ស៊ីទែន។
- ត្រូវអនុវត្តទៅតាមគោលការណ៍ដែលបានសរសេរនៅទីតាំងការងារ។
- ត្រូវបង្ហាត់បង្រៀន អោយបានត្រឹមត្រូវច្បាស់លាស់ និង អនុវត្តក្រោមការពិនិត្យរបស់មេក្រុមជានិច្ច
បិទប្រជុំម៉ោង ១៣ៈ០០ នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤
សមាជិកចូលរួម
- គ្រប់គ្រងរដ្ឋបាល
- មេក្រុមទាំង ២នាក់ (ផល់ សុផង់ និង វ៉ាសុខយ៉ា)