សំរាប់ការបញ្ចូល Liquid CO2 ក្នុងដបនិមួយៗ
- ត្រូវពិនិត្យលើទំងន់ដបអោយបានច្បាស់លាស់ ដោយការដាក់ដបថ្លឹងលើជញ្ជីង និងផ្ទៀងផ្ទាត់ត្រាទំងន់លើ “ក” ដប។
- ពិនិត្យមើលល្បឿនម៉ូទ័រកុំអោយដំណើរការលឿនពេកដែលមិនអាចគ្រប់គ្រងការបញ្ចូលដបបាន
- ពិនិត្យស្ថានភាពសំបកដបទាំងអស់អោយបានច្បាស់លាស់មុនបញ្ចូល Liquid CO2
- បញ្ចូលកំណត់ 25Kg/ដប សំរាប់ដបធំៗ ចាប់ពី 40Lឡើង។
- ដបខ្លីចំណុះតិចជាង40L ត្រូវពិនិត្យលំអិត និង បញ្ចូលចំណុះ20Kg ចុះក្រោម
ទំងន់ជញ្ជីង (Scale Calibration) និង ប្រព័ន្ធបញ្ចូនដប
- ចំណុចត្រូវត្រួតពិនិត្យជាប្រចាំ
- ផ្នែកជញ្ជីង
- ពិនិត្យជញ្ជីងដោយប្រើដុំទំងន់ 20kg រៀងរាល់មួយសប្តាហ៍ម្តងគ្រប់ជញ្ជីងទាំងអស់។
- ពិនិត្យលំនឹងរបស់ជញ្ជីង និង ជើងកុំអោយផ្អៀង។
- ពិនិត្យក្បាលជញ្ជីង និង ខ្សែភ្លើងដែលជាប់ពាក់ព័ន្ធ និង រៀបចំអោយមានរបៀបរៀបរយល្អ
- បិទភ្លើងជញ្ជីងនៅពេលចប់ប្រតិប័ត្តការប្រចាំថ្ងៃ
- ថាសជញ្ជីង ត្រូវនៅស្នើរផ្ទៃបេតុង ងាយស្រួលប្រមៀលដបឡើងថ្លឹង
- ផ្នែកប្រព័ន្ធទុយោ និង វ៉ានបញ្ចូល
- ទុយោធ្លាយ ត្រូវដកជួសជុលភ្លាមៗ ហាមប្រើប្រាស់ទាំងលេចធ្លាយ។
- ភ្ជួរឃ្នៀបដបអោយបានត្រឹមត្រូវ ហាមទំលាក់ចោល ដែលអាចធ្វើអោយបែកទុយោ
- ត្រួតពិនិត្យនាឡិកាសម្ពាធនៅពេលបញ្ចូល
- ហាមប៉ះពាល់ផ្នែកខាងក្នុងនៃទូរបញ្ជាបើគ្មានភារៈកិច្ចចាំបាច់
- ផ្នែកជញ្ជីង
បំរាមផ្សេងៗ
- អ្នកគ្មានភារៈកិច្ច មិនត្រូវអោយប៉ះពាល់ប្រព័ន្ធផលិតកម្ម
- ទីតាំងផលិតកម្ម ក៏មិនត្រូវអោយមានអតិថិជននៅឈរមើល ពេលកំពុងបញ្ចូលនោះដែរ ដើម្បីសុវត្ថិភាព
- អតិថិជនត្រូវនៅរង់ចាំកន្លែងការិយាល័យស្តុកដើម្បីទទួលព័តមាន
- ហាមដើរចោលកន្លែងនៅពេលកំពុងផលិតកម្ម
CO2 Filling-Policy-.docx (16.7 KB)