គោលការណ៍ត្រូវអនុវត្តលើផ្នែកត្រួតពិនិត្យដបឧស្ម័ន

គោលការណ៍៖ ផ្នែកត្រួតពិនិត្យសំបកដបឧស្ម័នគ្រប់ប្រភេទ

ការយល់ដឹង និង ការអនុវត្ត របស់សមាជិក និង ប្រធានក្រុមដឹកនាំ

  • សមាជិកនៃក្រុមការងារទាំងអស់ ត្រូវមានតួនាទី និង កាតព្វកិច្ចយល់ដឹងពីការបញ្ជាគ្រឿងចក្រសំរាប់ធ្វើតេស្តសម្ពាធដបឧស្ម័ន។

  • ត្រូវមានការទទួលខុសត្រូវ និង ស្វះស្វែងជានិច្ច នៅពេលមានដបអតិថិជនដាក់ចូលធ្វើការពិនិត្យលក្ខណៈបច្ចេកទេស

  • ត្រូវពន្លឿនដបរបស់អតិថិជន ជាអាទិភាព, រហ័ស និង ប្រកបដោយគុណភាព ស្តង់ដារត្រឹមត្រូវរបស់ក្រុមហ៊ុន។

  • ត្រូវសហការគ្នាជាក្រុមការងារួម និង​ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និង អនុវត្តលើការងារណាដែលចាំបាច់ជាមុន។

  • ប្រធានក្រុម ត្រូវចាត់ចែងការងារដល់កូនក្រុមអនុវត្តរៀងរាល់ថ្ងៃ ប្រកបដោយការទទួលខុសត្រូវ និង តម្លាភាព។

  • ដបអតិថិជនចូលធ្វើតេស្តត្រូវមានព័តមានច្បាស់លាស់ មិនត្រូវធ្វើដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ឬ បញ្ជាពីផ្នែកគ្រប់គ្រងស្តុកឡើយ

  • ហាមធ្វើតេស្តដបដោយមិនមានឆ្លងកាត់គណនេយ្យផ្នែកលក់ ឬ ផ្លាស់ប្តូរគ្រឿងបន្លាស់ពីដបផ្សេងៗរបស់ក្រុមហ៊ុន ទៅជំនួសដបដែលមានបញ្ហារបស់អតិថិជនដោយគ្មានឯកសារ ឬ ការអនុញ្ញាត។

  • ត្រូវបំពេញការងារអោយបានម៉ត់ចត់ និង អនុវត្តតាមគោលការណ៍របស់ក្រុមហ៊ុនអោយបានល្អ។

ល័ក្ខណនៃការធ្វើតេស្ត ( Cylinder Hydraulic Condition)

(+) ដបធម្មតា (ចាស់ និង ថ្មី)

  • សំបកដបសេរីចាស់, ដបវែង កំណត់សម្ពាធបញ្ចូល 120Kgf/Cm2 (P.120)។

  • ដបឧស្ម័នប្រភេទថ្មី បើសិនមិនមានការរីកមាឌអាយុកាលលើសពី ១៥ឆ្នាំ កំណត់បញ្ចូលច្រើនបំផុត 120Kgf/Cm2 (P.120)។

  • ដបឧស្ម័នប្រភេទថ្មី បើសិនមិនមានការរីកមាឌអាយុកាលក្រោម ១៥ឆ្នាំ កំណត់បញ្ចូលច្រើនបំផុត 150Kgf/Cm2 (P.150)។

  • ដបថ្មី និង ដបចាស់ អាស្រ័យស្ថានភាពដបជាក់ស្តែងនៅពេលពិនិត្យ, អាយុកាលប្រើប្រាស់ កាត់បន្ថយតាមជាក់ស្តែងដូចគ្នា។

  • គ្រប់ដបឧស្ម័នធ្វើតេស្ត ត្រូវកំណត់រយៈពេលធ្វើតេស្តឡើងវិញក្នុងកំឡុង ៣ឆ្នាំ ដូចគ្នាទាំងអស់។

  • គ្រប់ដបនិមួយៗ ត្រូវថ្លឹងទំងន់ និង បោះត្រាលើដបបញ្ជាក់ និង បាញ់តែមអោយបានច្បាស់លើ “ក” ដប។

  • បើសិនដបមានទំងន់ស្រាលជាង ទំងន់ដើមចាប់ពី ១០គ.ក (10Kg) ឡើងទៅផ្អាកបន្តប្រើប្រាស់។

  • ដបដែលមានច្រេសស៊ីច្រើន, ពុគក្នុង, មិនទទួលធ្វើតេស្ត, មិនបន្តការធ្វើតេស្ត, ត្រូវវាយខ្វែង (XXX) ជាដបខូចមិនប្រើប្រាស់បន្តទៀត។

(+) ដបមានប្រឡាក់ប្រេង ខ្លាញ់ ស៊ីម៉ង់ (ខាងក្នុង និង ខាងក្រៅ)

  • ដបមានស្នាមប្រឡាក់ប្រេងផ្នែកខាងក្រៅ (តួដប, ក្បាលដប) ត្រូវលាងសំអាតដោយសាប៊ូ អោយអស់ 100%។

  • ដោះគ្រឿងបន្លាស់ក្បាលដបទាំងអស់ និង ត្រាំសាប៊ូអោយអស់ជាតិប្រេង និង ខ្លាញ់ 100%។

  • ដបដែលមានក្លិនប្រេង ឬ សារជាតិប្រេងនៅខាងក្នុងដប ត្រូវលាងសាប៊ូ និង ហាលថ្ងៃអោយស្ងួត រហូតអត់ក្លិន ប្រេង 100%។

  • ដបមានប្រឡាក់កំបោរ, ស៊ីម៉ង ត្រូវវាយចេញពីដប និងពិនិត្យកន្លែងដែលប្រឡាក់នោះក្រោយលាយស្អាត និងអោយប្រាកដបដបមិនមែនដបកំប៉ិត, ធ្លាយ, ឬ បៀកថ្នាំបន្លំ។

  • រាល់បញ្ហាផ្សេងៗត្រូវផ្តល់ព័តមានដល់គណនេយ្យធ្វើការ តាមរយៈតេលេក្រាម (PPG Community Group)

(+) សំបកដបដែលមានសារធាតុគីមីផ្សេងៗខាងក្នុងដប

  • ដបមានសារធាតុគីមី ដែលអតិថិជនយកមកលាងសំអាត ក្នុងករណីណាក៏ដោយហាមដាច់ខាតបើកនៅទីលំហរ ឬបើកហិតក្លិនដោយគ្មានមូលដ្ឋានចំណេះដឹងច្បាស់លាស់។

  • សំបកដបត្រូវបើកបង្ហូរចូលលូ តាមរយះបំពង់ទុយោដាក់ចូលក្នុងទឹក និងបើកវ៉ានតិចៗទុកចោលរហូតអស់សារធាតុគីមីនោះពីក្នុងដប។

  • ហាមមិនអោយប្រើចំហេះភ្លើងដើម្បីត្រួតពិនិត្យសារធាតុគីមីទាំងអស់នោះ ដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

  • ត្រូវប្រឹក្សាជាមួយជាងបច្ចេកទេស រាល់មន្ទិលសង្ស័យនានា មុនសំរេចចិត្តធ្វើអ្វីមួយដែលមិនយល់។

ការបាញ់ថ្នាំដប លាបថ្នាំ និង ប៉ូលាក្បាលដប ( Cylinder Valve Polishing)

  • សំរាប់ដបក្រុមហ៊ុន ដែលមាន”ក្បាលដប”មានស្ថានភាពចាស់ ត្រូវប៉ូលាអោយស្អាតឡើងវិញ។
  • ដបក្រុមហ៊ុនដែលមានស្នឹមសាប៊ូ និង ច្រេសស៊ីជើងក្បាលដប និង “ក” ដប ត្រូវលាងសំអាត និង ប៉ូលាថ្មី។
  • ដបដែលធ្វើតេស្តរួច ប្រភេទដបចាស់ ត្រូវលាប “ក” ខៀវ (ហាមដូរព័ណតាមការចង់ដាក់)

ការខាត់ដប សំរាប់វាយតែម និង​ខាត់បាញ់ថ្នាំថ្មី

  • ដបត្រូវដោះក្បាលដបចេញ និង លាងសំអាតខាងក្នុងជាមុន
  • ដបត្រូវ ប្រាកដថាគ្មានក្លិនអ្វីទាំងអស់ មុនខាត់វាយតែម
  • ហាមយកដបទៅខាត់ ទាំងក្បាលដបនៅជាប់ដប និង បិទជិត

បំរាមផ្សេងៗ

  • ហាមលេងហ្គេម, ប្រើបណ្តាញសង្គម, ឬ ឆាត Chat
  • ហាមធ្វើការងារដែលមិនពាក់ព័ន្ធក្នុងប្រតិប័ត្តការក្រុមហ៊ុន ឬដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

ប្រជុំជាមួយផ្នែកត្រួតពិនិត្យដបឧស្ម័ន
កាលបរិច្ចេទ: 04 Mar 2025

Update:

  • បំពេញការងារតាមគោលការណ៍បច្ចេទេសដែលបានដាក់អោយ
  • ដបវៀច, ដបកំពិត, ដបប៉ោង, ដបមិនត្រូវស្ដង់ដា,… មិនទទួលតេស្ដទេ
  • ដបដែលខូចត្រូវវាយសញ្ញាខ្វែងលើដប
  • ដបដែលមានក្លិនត្រូវលាងសម្អាតជាមួយទឹកជាមុនសិន
  • ប្រើប្រាស់ឧបករណ៍ការពារសុវត្ថិភាពអំឡុងពេលបំពេញការងារ
  • ប្រធានក្រុមត្រូវរាយការណ៍មករដ្ឋបាលអំពីសម្ភារះដែលខូច, បាត់ នឹង ស្នើរសុំសម្ភារះថែម
  • ប្រធានក្រុមត្រូវមានទំនួលខុសត្រូវខ្ពស់នៅក្នុងផ្នែករបស់ខ្លួន
  • ប្រធានក្រុមត្រូវធានាអោយបាននូវស្ដង់ដាការងារក្នុងផ្នែករបស់ខ្លួន
  • ប្រធានក្រុមត្រូវណែនាំ នឹង ពង្រឹងការងាររបស់កូនក្រុម
  • Updateការងារនឹងគោលការណ៍ថ្មីៗដល់កូនក្រុមអោយបានជាប់ជាប្រចាំ