ដបឧស្ម័នគ្រប់ប្រភេទដែលឆ្លងកាត់តេស្តមាត្រដ្ឋានរួចត្រូវវាយតែមសំគាល់
ខាងក្រោមនេះជារូបភាព នៃការវាយតែមសំរាប់សំបកដបនិមួយៗ ដែលបានឆ្លងកាត់ការធ្វើរបស់ ក្រុមហ៊ុនកន្លងមក៖
ប្រភេទទី១ៈ
PPG : សញ្ញា Logo របស់ក្រុមហ៊ុន
17.11.27 : ជាថ្ងៃខែ ដែលត្រូវត្រួតពិនិត្យសំបកដបឡើងវិញ
P.120 : កំរឹតសម្ពាធដែលត្រូវច្រកបញ្ចូលឧស្ម័ន ស្នើរនឹង 120Bar (120Kgf/Cm2)
W. 51.7 : ជាទំងន់សំបកដបទទេ (គិតទាំងក្បាលដប)
ប្រភេទទី២ៈ
ដបអតិថិជន ដែលត្រូវផ្ញើរក្បាលដបចាស់ទៅវិញ ត្រូវចងជាប់ នឹង “ក” ដប ហើយថតរូបបញ្ជាក់មកផ្នែកលក់
បញ្ចាក់
- ក្បាលដបដែលអតិថិជន មិនត្រូវការត្រឡប់ទៅវិញទេ ត្រូវប្រគល់មកផ្នែកសំភារៈទទួលចូលស្តុកក្បាលដបខូច
- ក្បាលដបចាស់ៗ ខូចសល់ មិនត្រូវរក្សាទុកនៅទីតាំងធ្វើតេស្តដបនោះឡើយ
- ប្រមូលក្បាលដបខូច សល់ទាំងអស់នៅចុងម៉ោងបិទបញ្ជី




