តៃកុងគ្រប់រូបត្រូវអនុវត្តគោលការណ៍ខាងក្រោយរៀងរាល់ថ្ងៃមុនចេញប្រតិប័ត្តការ
គោលការណ៍ខាងក្រោមនេះត្រូវអនុវត្តនៅម៉ោង 7:20 នាទី ដល់ម៉ោង 7:30 នាទីជាកំណត់ ដែលមានរយៈពេល ១០នាទី
1 - ចំណុចត្រូវពិនិត្យរថយន្ដ
- ឯកសារឡាន (ឈៀក, អាជីវកម្ម, កាតគ្រី ចំលង, និង ប័ណ្ណបើកបរ)
- តៃកុងឡានត្រូវមាន អត្តសញ្ញាណប័ណ្ណ, ប័ណ្ណបើកបរ, ទូរស័ព្ទដៃ, លុយ មុនពេលចេញប្រតិបត្តិការ។
- ហ្រ្វាំងឡាន, ខ្សែហ្គែរ និង អំប្រ៊ីយ៉ា
- ប្រេងម៊ាស៊ូតក្នុង រ៉េសាវ័រ
- ចាក់ទឹកបំពេញធុងទឹក និង ទឹកបាញ់កញ្ចក់ និង ផ្លឹតទឹក
- ពិនិត្យកុងទ័រកំដៅ និង កុងទ័រប្រេង, អាគុយឡាន
- ពិនិត្យមើលខ្សែកាបថាសលើដបខាងក្រោយឡាន, និងថែមខ្លាញ់គោ បើអស់ ឬ ស្ទើរ
- ចង្កិះលេខ និង ចង្កូតឡាន
- កញ្ចក់មើលក្រោយសងខាង និង កញ្ចក់ឡានខាងមុខ
2 - អនាម័យ និង ការថែទាំ
- តៃកុង និង ព្រូ ត្រូវសំអាតឡានដឹកជាប្រចាំ ទាំងក្នុងកាប៊ីនឡាន និង ទ្រុងដឹកដប។
- ត្រូវធានាថាឡាន ស្អាតជានិច្ច។
- លាងសំអាតឡាននៅពេលទំនេរ ឬនៅពេលមានដីច្រើន ត្រូវសំអាតមុនចេញដឹកជញ្ជូន។
- បើមានការកំពុបទឹកក្រូច ឬ ម្ហូរម្ហា ក្នុងឡាន ត្រូវលាងសំអាតចេញអោយរួចរាល់។
3 - បំរាម ដែលត្រូវជៀសវាង
- មិនត្រូវ អោយមានសំរាម, សំបកកំប៉ុង, កញ្ចប់បាយ ម្ហូប រក្សាទុកក្នុងឡាន។
- មិនត្រូវ ពង្រាយសំរាម និង ធ្វើអោយកង្វក់ឡានអ្នកដទៃក្នុងកំឡុងពេលខ្ចី ឬប្រើប្រាស់ឡានជំនួស។
- មិនត្រូវ ចេញប្រតិប័ត្តការទាំងមិនបានពិនិត្យរថយន្តត្រឹមត្រូវ និងជាងមិនអោយចេញ។
- មិនត្រូវ បើកបរកិនរបស់ស្រួច ដូចជាដែក, វីស, និង កិនលូ ឬវត្ថុរឹង ស្រួចណាមួយដែលធ្វើអោយបែក ផ្ទុះកង់
- មិនត្រូវ បើកចូលទៅទីតាំងណាដែលមិនសុវត្ថិភាពសំរាប់ដាក់ ដូចជា ផុង, រយាស់កង់, ឬ ផ្ទុះកង់
- មិនត្រូវ ដឹកលើសចំណុះ ត្រូវគិតពីសុវត្ថិភាព និង កំលាំងរបស់រថយន្ត ផ្លូវជិត និង ផ្លូវឆ្ងាយ
- មិនត្រូវ ប្រើប្រាស់គ្រឿងញៀន និងសេពគ្រឿងស្រវឹង ក្នុងពេលប្រតិប័ត្តការ។
4 - ការដាក់ពិន័យ
- តៃកុងឡាន ដែលបើកបរធ្វើអោយខូចរថយន្ត និង ម៉ាស៊ីន ត្រូវទទួលពិន័យ ១០០% លើការខូចខាត
- តៃកុងឡាន ដែលបើកបរខ្វះការយកចិត្តទុកដាក់លើកំដៅឡាន, ម៉ាស៊ីនឡាន ហើយមិនបានរាយការណ៍ មករដ្ឋបាលក្នុងក្រុមដឹកជញ្ជូននោះទេ ប៉ុន្តែព្យាយាមបន្តដំណើរដោយខ្វះការយកចិត្តទុកដាក់ និង ទទួលខុសត្រូវ ត្រូវទទួលពីន័យ ១០០% នៃការខូចខាត។
- ព្រូឡាន និង តៃកុងឡាន ត្រូវមានការទទួលខុសត្រូវលើការខូចខាត តៃកុង 75% ព្រូឡាន 25% នៃការខូចខាត។
- តៃកុងឡាន ដែលជជេះ មិនស្តាប់ការណែនាំ ឬ យោបល់ពីព្រូឡាន លើបញ្ហាគ្រោះថ្នាក់ ឬខូចខាតផ្សេងៗ ត្រូវទទួលពិន័យ ១០០% ព្រូឡានរួចខ្លួន បើសិនរកឃើញថាបានផ្តល់យោងបល់ តែតៃកុងមិនស្តាប់តាម។
- តៃកុងឡាន ដែលតែងភ្លេចទូរស័ព្ទ ឬ ទូរស័ព្ទ អត់លុយ ឬមិនមានប័ណ្ណទទួលសំបកពីភ្ញៀវ ឬ តែខ្ចីពីតៃកុងផ្សេងទៀតយកប្រើ និង មិនសរសេរនៅកន្លែងភ្ញៀវតែមកសរសេរនៅរោងចក្រវិញ ត្រូវកាត់ភាគរយតាមគោលការណ័របស់រដ្ឋបាល។
- តៃកុងឡាន ដែលជជេះ មិនស្តាប់តាមការណែនាំរបស់រដ្ឋបាល ឬក្រុមហ៊ុន ជា៣លើក ត្រូវពិន័យ ភាគរយ ១០០% ដោយគ្មានការអនុគ្រោះ ឬអន្តរាគមន៍ពីផ្នែកណាមួយឡើយ។
- តៃកុងឡានដែលធំក្លិនស្រា ត្រូវដកនៅកន្លែង និងកាត់ភាគរយប្រចាំខែ50%, បើមានលើកទី២ កាត់ ១០០% បើផ្កើននឹងបទបញ្ជាក្រុមហ៊ុន ផ្អាកមិនអោយធ្វើការ ឬលុបឈ្មោះចេញពីក្រុមហ៊ុន។
4 - បញ្ជាក់
- ទាក់ទងមករដ្ឋបាលភ្លាមៗ ក្នុងករណីមិនច្បាស់ថាផ្លូវមួយណាអាចធ្វើដំណើរបាន
- រាល់ការផាកពិន័យចរាចរណ៍ជាការទទួលខុសត្រូវរបស់តៃកុងឡានទាំងស្រុង
- រាល់ការបើកបរ មិនគោរពច្បាប់ បង្កគ្រោះថ្នាក់អ្នកដទៃ ជាការទទួលខុសត្រូវរបស់តៃកុងឡាន
- រាល់សំណងដែលមិនអាចគ្រប់គ្រងបាន តៃកុងឡានត្រូវផ្តល់ព័តមានទៅក្រុមគ្រួសារ បងប្អូន មកដោះស្រាយជាមួយរដ្ឋបាលក្រុមហ៊ុន