គោលការណ៍ដឹកជញ្ជូនទំនិញ និង ទំនាក់ទំនងគណនេយ្យ

គោលដៅដឹកជញ្ជូន៖

  • រាល់ការដឹកទំនិញឡានធំ ដែលត្រូវបើកបរតាមផ្លូវក្រវ៉ាត់ក្រុង និង វាងក្រុងជានិច្ចក្នុងករណីចេញពីព្រឹក។
  • រាល់ការចង់ផ្លាស់ប្តូរគោលដៅចូលក្នុងក្រុង មិនត្រូវបានអនុវត្តបើគ្មានបញ្ជាពីក្រុមហ៊ុន ឬរដ្ឋបាលជាមុន។
  • ឯកសារប័ណ្ណទទួលសំបកពីអតិថិជន ត្រូវមានជាប់ខ្លួនរាល់ការចេញគោលដៅនិមួយៗ។
  • ទទួលសំបកពីភ្ញៀវ ឬគ្មានសំបកត្រូវសរសេរប័ណ្ណជានិច្ចប្រគល់អោយផ្នែកស្តុក។
  • តៃកុងឡាន និង ព្រូ ត្រូវពិនិត្យទំនិញលើឡានអោយបានត្រឹមត្រូវ និងផ្ទៀងផ្ទាត់ជាមួយប័ណ្ណឃ្លាំង។
  • ទំនិញដឹកចេញពីឃ្លាំង ខ្វះសម្ពាធ, អត់សាច់, មិនគ្រប់ចំនួន, តៃកុងឡាន & ព្រូឡាន ត្រូវទទួលខុសត្រូវ
  • ត្រូវគោរពច្បាប់ចរាចរណ៍តាមដងវិថី, ល្មើសនឹងច្បាប់ចរាចរណ៍ និងបង្កគ្រោះថ្នាក់ជាបន្ទុករបស់តៃកុងឡាន
  • មិនត្រូវចែករំលែកឯកសារ​ វិក័យប័ត្រ អតិថិជន ទៅអតិថិជនផ្សេងៗទៀត បើសិនដឹកទំនិញទៅគោលដៅច្រើន
  • អតិថិជនចង់សុំមើល ឯកសារវិក័យប័ត្រ ត្រូវហាមឃាត់ជាដាច់ខាត
  • តៃកុងឡាន និង ព្រូឡាន ដែលព្យាយាម ឬចេតនា ប្រគល់ឯកសារ ឬទុកប្រហែស ធ្វើអោយលេចធ្លាយព័តមានលក់ដូររបស់ក្រុមហ៊ុន នឹងត្រូវទទួលពិន័យ ៥០% នៃភាគរយប្រចាំខែស្នើរគ្នា បើក្រុមហ៊ុនស៊ើបដឹង។

ការត្រួតពិនិត្យ និង ការទូទាត់ជាមួយអតិថិជន

  • តៃកុងឡាន ត្រូវពិនិត្យចំនួនទឹកប្រាក់ទូទាត់ជាមួយអតិថិជន និងក្រដាស់ប្រាក់មុនចេញពីទីតាំងអតិថិជន។
  • តៃកុងឡាន ត្រូវផ្តល់ព័តមានសំបកដប និងដបបញ្ហាផ្សេងៗនៅហ្នឹងកន្លែងអតិថិជនផ្ទាល់ តាមរយៈតេឡេក្រាម និងត្រូវរង់ចាំការសំរេចចេញពីគណនេយ្យក្នុងការដោះស្រាយ មុនចាក់ចេញពីកន្លែងអតថិជន។
  • តៃកុងឡាន ដែលថតរូបមិនត្រឹមត្រូវ ឬទូរស័ព្ទគ្មានលុយសំរាប់ទំនាក់ទំនង និងត្រូវពិន័យភាគរយប្រចាំខែតាមគោលការណ៍រដ្ឋាបាលដែលបាន ប្រកាស
  • ការថតរូបបន្លំ ឬលួចសំបកដប ត្រូវពិនិត្យតាមគោលការណ៍150% ក្នុងមួយដបដោយគ្មានការលើកលែង។

ការសហការ

  • ក្នុងពេលទំនេរ ត្រូវជួយការងារទូទៅក្នុងរោងចក្រ បើមាន (រៀបចំស្តុកដប, លាងសំអាតឡាន, ឡើងដបជូនអតិថិជន, និង ការងារផ្សេងៗទៀតបើមាន)។

បំរាម

  • មិនត្រូវចែករំលែកឯកសារទៅតៃកុងផ្សេងប្រើប្រាស់ បើទោះបីជួបគ្នានៅតាមផ្លូវ ឬCall ទាក់ទងគ្នាសុំក៏ដោយ។
  • មិនត្រូវឈ្លោះប្រកែកគ្នាបង្កជាហឹង្សានៅកន្លែងធ្វើការ
  • មិនត្រូវ សំងំលេងទូរសព្ទ, ស្តាប់ភ្លេង, មើលរឿង និងអង្គុយមើល មិនជួយក្រុមការងារធ្វើការ។
  • មិនត្រូវទៅបន្ទប់ទឹកញឹកញាប់ពេក មិនមានការចាំបាច់ ដែលជាលេសគេចពីការងារ។
  • ហាមឈ្លោះប្រកែកគ្នាជាមួយអតិថិជន។

មតិ និង ចំងល់ផ្សេងៗ

  • រាល់ចម្ងល់ផ្សេងៗ ណែនាំអតិថិជនអោយទាក់ទងមកបុគ្គលិកផ្នែកលក់ផ្ទាល់។
  • រាល់ចំងល់ណាមួយ និង ព័តមានដែលមិនទទួលបានពីក្រុមហ៊ុន ឬរដ្ឋបាលចាត់ទុកជាព័តមានប្រឌិត។
  • ការអនុវត្ថផ្ទូយពីអ្វីដែលរដ្ឋបាលប្រកាស ស្នើរនឹងល្មើរបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន។