សេចក្តីប្រកាសសម្រាប់តៃកុងឡានទាក់ទងនឹងបញ្ហាការទាក់ទងតាមទូរស័ព្ទ

ក្រុមហ៊ុនសូមធ្វើការប្រកាសដល់បុគ្គលិកផ្នែកតៃកុងឡានអោយបានជ្រាបថា ក្រុមហ៊ុននិងចាប់ផ្តើមធ្វើការដាក់ពិន័យចំពោះតៃកុងឡានរូបណាដែលមិនយកទូរសព្ទ័មក​ធ្វើការ, ទូរសព្ទ័អត់មានលុយ, ទូរសព្ទ័អស់ថ្ម, ទូរសព្ទ័ដែលមានបញ្ហាទាក់ទងមិនចូល, ទូរសព្ទ័នៅប្រពន្ធ, ទូរសព្ទ័ទុកនៅផ្ទះអោយកូនលេង, ទូរស័ព្ទដាក់បញ្ជាំ, បាត់ទូរស័ព្ទ នឹងគ្មានទូរស័ព្ទប្រើប្រាស់។

ការពិន័យនិងអនុវត្តន៍តាមគោលការណ៍ដូចខាងក្រោម:

  • ពិន័យលើកទី1: មិនអនុញ្ញាតអោយចូលធ្វើការចំនួន1ថ្ងៃនិងកាត់អវត្តមានគុណនិង2។

  • ពិន័យលើកទី2: ធ្វើលិខិតព្រមានជាមួយរដ្ឋបាល និង កាត់ភាគរយដឹកជញ្ជូន 50%។

  • ពិន័យលើកទី3: កាត់ភាគរយដឹកជញ្ជូន 100%។

សេចក្តីប្រកាសនេះនិងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី 01 ខែ 01 ឆ្នាំ 2024 នេះតទៅ។
ANNHR-001-2024.pdf (154.4 KB)