រោងចក្រ បញ្ចូល ឧស្ម័ន ភ្នំពេញ
គោលការណ៍-ការងារសំរាប់ ប្រធានក្រុម និង អនុប្រធានក្រុមផ្នែកគ្រប់ផលិតកម្ម
Work Policies for Filler Team Leaders and Production Management
ប្រការទី១៖ គ្រប់គ្រងលើសង្វាក់ផលិតកម្ម
- តាមដានប្រព័ន្ធដំណើរការម៉ាស៊ីនផលិតកម្ម និង ថែទាំស៊ីទែនស្តុក និង ឧបករណ៍ជាប់ទាក់ទងអោយបានល្អ
- ត្រួតពិនិត្យសំភារៈ ឧបករណ៍ប្រើប្រាស់សំរាប់បញ្ចូលដបឧស្ម័ន និង រក្សាអោយបាននូវសុវត្ថិភាពជាចំបង
- អនុវត្តតាមកាលវិភាគ ជួសជុល ថែទាំ ប្តូរប្រេង និង លាងសំអាត ស្របតាមកម្មវីធីក្រុមហ៊ុនកំណត់
- ត្រូវចូលរួមធ្វើការជួសជុល និង សហការជាមួយក្រុមវិស្វករបច្ចេកទេស
- សិក្សាការងារបច្ចេកទេសផ្សេងៗ និង បង្កើនសមត្ថភាពជំនាញការងារនៅពេលក្រុមហ៊ុនមានតម្រូវការ
- ចូលរួមកែលំអការងារនៅទីតាំងអោយរឹតតែប្រសើរឡើង និង ស្អាត មានស្តង់ដារខ្ពស់
- បញ្ចូលឧស្ម័និមួយៗ ត្រូវធ្វើទៅតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និង ស្របតាមគោលការណ៍របស់ក្រុមហ៊ុន
- ត្រូវសិក្សាពីផលប៉ះពាល់ និង ការខាតបង់របស់ក្រុមហ៊ុននៅពេលធ្វើផលិតកម្មបញ្ចូលឧស្ម័ននិមួយៗ
ប្រការទី២៖ ស្តុកទំនិញសំរាប់ផ្គត់ផ្គង់ និង សណ្តាប់ធ្នាប់
- ត្រួតពិនិត្យដបឧស្ម័នដែលបញ្ចូលរួចតាមទីតាំងនិមួយៗ និង បែងចែកស្តុកថ្មី/ចាស់តាមផែនការរបស់ក្រុមហ៊ុន
- ចាត់តាំងកូនក្រុមបំពេញការងារទៅតាមគោលដៅផលិតកម្ម ដោយស្ថិតនៅក្រោមការតាមដានជានិច្ច
- ត្រួតពិនិត្យទំនិញ ដែលជារបស់អតិថិជន បែងចែកអោយបានច្បាស់លាស់ដោយមានឈ្មោះ និង ខ្សែព័ទ្ធត្រឹមត្រូវ
- រៀបចំដបអោយមានសណ្តាប់ធ្នាប់ងាយស្រួលសំរាប់ផ្នែកស្តុកធ្វើការ
- ត្រូវធានាអោយបាននូវបរិមាណផលិតផល សំរាប់ផ្គត់ផ្គង់ជូនអតិថិជន និង សាខាក្រុមហ៊ុន
- ធានាអោយបានល្អ លើការផ្លាស់ប្តូរសំភារះក្បាលដប និង ការប្រើប្រាស់ទូទៅ ផ្តោតលើសុវត្ថិភាព
- ត្រូវធានា និង គ្រប់គ្រងអោយបាននូវតម្រូវការរបស់អតិថិជន និង ស្របតាមផែនការរបស់ក្រុមហ៊ុន។
ប្រការទី៣ ៖ វិន័យ , ពេលវេលា និង សណ្តាបធ្នាប់សំភារះ
- គ្រប់គ្រងលើពេលវេលាធ្វើការរបស់ក្រុមការងារ ទាំងម៉ោងចេញ និង ម៉ោងចូល។
- ត្រូវចាត់កំលាំងបំពេញការងារក្នុងករណីចាំបាច់ណាមួយរបស់ក្រុមហ៊ុនតម្រូវ និង ភាពចាំបាច់របស់អតិថិជន។
- ត្រូវគ្រប់គ្រង និង អនុវត្តលើច្បាប់វិន័យរបស់ក្រុមហ៊ុនដែលបានដាក់ជូន មានដូចជា៖
- មិនត្រូវបណ្តោយអោយកូនក្រុមណាមួយ ប្រើប្រាស់ទូរស័ព្ទ ក្នុងកំឡុងពេលធ្វើការ, ស្តាប់កាស, ស្តាប់ភ្លេង, លេងហ្គេម, ជាដើម ។ល។ ដោយរួមទាំងខ្លួនឯងជាប្រធានគ្រប់គ្រង់ក្រុមផ្ទាល់ផងដែរ។
- ត្រូវធានាថា កូនក្រុមមិនត្រូវដើរចោលការងារក្នុងពេលកំពុងរវល់ ឬ ការងារបន្ទាន់។
- ត្រូវពង្រឹងក្រុមការងារ អោយយកចិត្តទុកដាក់លើសុវត្ថិភាពការងារ, បរិស្ថាន, អនាម័យ និង សណ្តាប់ធ្នាប់ការងារ។
- ត្រូវប្រជុំអប់រំកូនក្រុម អំពីបែបបទការងារផលិតកម្មជាប្រចាំ, ការជួសជុល, ត្រួតពិនិត្យសំបកដប, ថែរក្សាគ្រឿងចក្រផលិតកម្មជាដើម ។ល។
- ត្រូវធានាអោយបាន ក្រុមការងារទាំងអស់បានអនុវត្តទៅតាមវិន័យ និង ច្បាប់រដ្ឋបាលអោយបានខ្ជាប់ខ្ជួន។
- ឯកសណ្ឋាន ក្រុមហ៊ុនផ្តល់ជូន ត្រូវណែនាំអោយក្រុមការងារស្លៀកពាក់អោយបានជាប់លាប់ ដើម្បីសោភណភាព និង ភាពថ្លៃថ្នូរ។
- សំភារះប្រើប្រាស់ និង ឧបករណ៍ផ្សេងៗ ដែលក្រុមហ៊ុនបានផ្តល់ជូនតាមផ្នែក ត្រូវរក្សាអោយបានល្អ និង ទុកដាក់ក្នុងទូរត្រឹមត្រូវរាល់ពេលចប់ម៉ោងធ្វើការ និង រាល់សំភារះខ្វះខាត ត្រូវធ្វើការស្នើរមកផ្នែកសំភារះដោយផ្ទាល់។
- ឧបករណ៍ សំភារះដែលខូចខាត ក្នុងកំឡុងផលិតកម្ម ត្រូវយកមកអោយជាងបច្ចេកទេសផ្សា និង ជួសជុលឡើងវិញ។ មិនត្រូវបោះចោល ឬ ទុកចោលនោះឡើយប្រសិនជួសជុលមិនបានត្រូវប្រគល់មកផ្នែកសំភារះវាយតំលៃ និង បើកសំភារះថ្មី។
ប្រការទី៤ ៖ ការដាក់ពិន័យលើកំហុស ដែលមិនអាចអធ្យាស្រ័យ និងអាចលើកលែងបានក្នុងដែនកំណត់
- សមាជិកណាមួយ ដែលបានជួញដូរគ្រឿងញៀន និង រកឃើញថាមានសញ្ញាណប្រើប្រាស់គ្រឿងញៀន តិចក្តី, ច្រើនក្តី បន្ទាប់ពីការត្រួតពិនិត្យរបស់រដ្ឋបាលក្រុមហ៊ុន នឹងត្រូវទទួលវិន័យដូចខាងក្រោម៖
- ពិន័យ ៥០% នៃប្រាក់កំរ៉ៃ Bonus ដោយគ្មានការលើងលែង ឬ អត្តរាគមន៍ពីប្រធានក្រុមនោះឡើយ។
- ផ្អាកការងាររយះពេល ២សប្តាហ៍ បន្ទាប់ពីថ្ងៃចេញលទ្ធផលតេស។
- ធ្វើតេសជាថ្មី បន្ទាប់ពី ២សប្តាហ៍ ប្រសិនលទ្ធផលនៅតែវិជ្ជមាន និងបន្តរយះពេល ២សប្តាហ៍ទៀត ដោយពិន័យប្រាក់10$ បន្ថែមលើការធ្វើតេសលើកទី២, លើកទី៣ នៅមិនរៀងចាល, នឹងត្រូវបញ្ចប់តួនាទីពីក្រុមហ៊ុន ដោយមិនទទួលប្រាក់បៀវត្សអ្វីទាំងអស់។
- ឈ្មោះអ្នកប្រព្រឹត្ត និង បញ្ចូលទៅក្នុងប្រព័ន្ធតាមដានការងាររបស់ក្រុមហ៊ុន។
ការប្រើប្រាស់ទូរស័ព្ទលើបណ្តាញសង្គម, វិដេអូ, លេងហ្គេម, កំឡុងពេលធ្វើការ ឬ ដើរចោលកន្លែងការងារជារឿយៗ
- លើកទី១៖ ពិន័យ ៣០% នៃប្រាក់ Bonus ផលិតកម្ម ដោយស្វ័យប្រវត្តិជារៀងរាល់ខែ និង ធ្វើកិច្ចសន្យាកែខ្លួន
- លើកទី២៖ ពិន័យ ៥០% និង បញ្ឈរជើង 3ថ្ងៃ។
- លើកទី៣៖ ផ្លាស់ចេញពីក្រុម ដោយគ្មានការលើកលែង ឬ បញ្ឈរពីការងារតែម្តង។
- រដ្ឋបាលត្រូវតាមដានតាមរយះកាមេរ៉ា និង ដោយចុះផ្ទាល់ ហើយក៏មិនណែនាំទៀតដែរ គឺទុកអោយប្រធានក្រុមចាត់ចែង
- ប្រសិនជាករណីសាមញ្ញ (ការងារួចរាល់) ចាត់ទុកជាការលើកលែងបាន ប៉ុន្តែការងារលេងបណ្តើរ ធ្វើការបណ្តើរ ត្រូវហាមឃាត់ដាច់ខាត។
- រាល់ការផាពិន័យ នឹងធ្វើជាឯកសារ បញ្ជាក់ទទូលកំហុស និង បញ្ចូលទៅក្នុង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុមហ៊ុន។
ប្រធានក្រុម និង អនុប្រធានក្រុម ត្រូវគោរព និង អនុវត្តគោលការណ៍ និងពន្យល់ណែនាំសមាជិកទាំងអស់ ទាំងថ្មី ទាំងចាស់ ចំពោះចំណុចដែលបានបកស្រាយទាំងអស់ខាលើនេះ ។