ស៥ គឺជាប្រព័ន្ធសម្រាប់កាត់បន្ថយភាពខ្ជះខ្ជាយ និង ធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌកន្លែងធ្វើការ។ ស៥ ជាវិធីសាស្រ្តសម្រាប់រៀបចំកន្លែងធ្វើការដែលក្លាយមកពីភាសាជប៉ុនប្រាំពាក្យគឺ៖
1- Seiri (SORT) សម្រិតសម្រាំង - ជម្រុះ
2- Seiton (STRAIGHTEN): សណ្តាប់ធ្នាប់ - រៀបចំអោយមានរបៀប
3- Seiso (SHINE): រក្សាភាពស្អាត និងមានសណ្តាប់ធ្នាប់
4- Seiketsu ( STANDARDIZE): ធ្វើអោយមាន ស្តង់ដា
5- Shitsuke (SUSTAIN): ស្ថិតស្ថេរ - មាននិរន្តរភាព
ស៥ ជួយអភិវឌ្ឍន៍បរិយាកាសកន្លែងធ្វើការដោយធ្វើឲ្យ ឧបករណ៍ បរិក្ខារ ម៉ាស៊ីន មានភាពប្រសើរឡើងដើម្បីឲ្យកន្លែងធ្វើការមាន សុវត្ថិភាព មានប្រសិទ្ធភាព ភាពរីករាយ និង មានផលិតភាពខ្ពស់ ឡើងដោយការប្រើប្រាស់វិធីត្រឹមត្រូវ។ ស៥ ក៏បានចូលរួមចំណែកដល់ការរីកចំរើនផ្នែកធនធានមនុស្ស តាមរយៈការបណ្តុះគំនិតធ្វើការរួមគ្នា និងចូលរួមថែរក្សាសម្ភារៈនៅកន្លែងធ្វើការ។
ស៥៖ មាន ៣ កម្រឹត
1 - កម្រឹត បុគ្គល
គឺចាប់ពីបុគ្គលិកខ្លួងឯងផ្ទាល់ត្រូវយល់ដឹងពីការទុកដាក់, បែងចែករបស់ដែលមិនចាំបាច់ មិនត្រូវដាក់នៅក្បែរខ្លួន, សណ្តាប់ធ្នាប់ទុកដាក់ឯកសារ ឬ សំភារៈប្រើប្រាស់, ត្រូវស្គាល់ពីភាពស្អាតបាត ទាំងនៅលើខ្លួនផ្ទាល់ និង តុធ្វើការ ទីកន្លែងធ្វើការរបស់ខ្លួន, និងថែរក្សាអោយរបស់របរប្រើប្រាស់អោយបានគង់រង្ស។
2 - កម្រឹត ប្រធានក្រុម
ប្រធានក្រុម ត្រូវពិនិត្យមើលរៀងរាល់សប្តាហ៍ តើរបស់របរណាខ្លះដែលមិនត្រូវចាំបាច់នៅកន្លែងរបស់បុគ្គល (កូនក្រុម ឬ ផ្នែកណាមួយ) របស់ណាខ្លះដែលនៅខុសកន្លែង, របស់ណាខ្លះត្រូវមិនត្រូវប្រើ នៅកន្លែងដែលមិនចាំបាច់, របស់ណាខ្លះដែលមិនមានឈ្មោះ និង សណ្តាប់ធ្នាប់ល្អ, របស់ណាខ្លះដែលមិនមានទីតាំងទុកដាក់ត្រឹមត្រូវ។
3 - កម្រឹត ក្រុមហ៊ុន
ថ្នាក់គ្រប់គ្រងក្រុមហ៊ុននឹងចូលរួមពិនិត្យមើល រៀងរាល់ខែ, ត្រីមាស, ឆមាស ជាមួយបុគ្គលិកផ្ទាល់, ដើម្បីកាត់បន្ថយសំភារៈដែលមិនចាំបាច់ចេញ, និង បញ្ចេញទៅអោយអ្នកត្រូវការវា, ឬ ប្រមូលចោល។
ទស្សនា វិដេអូបន្ថែម
https://www.youtube.com/watch?v=4Jt1NqPJf0Y&ab_channel=SDFCambodia






