ការចាក់ទឹកធុង ឡានលើករាល់ព្រឹក

ល័ក្ខណចំពោះការប្រើប្រាស់ឡានលើ និង បញ្ហាដែលប្រមូលបានកន្លងមក។ ឡានលើក ត្រូវប្រើប្រាស់សំរាប់ការងារ លើកដបជាសំណុំ, ជាទ្រុង និង សំរួលការងារធ្ងន់ធ្ងន់ផ្សេងៗទៀត ក្នុងប្រតិប័ត្តការប្រចាំថ្ងៃ។

អំពីបញ្ហា

  • ការប្រើប្រាស់ឡានលើ ដោយមិនសម្ចៃដៃ ដោយការជាន់លឿនៗក្នុងរោងចក្រ។
  • ការបើកលឿន និង មិនបង្អន់នៅពេលមកដល់ទួល ឬ ក្រឡុក ដែលបង្កអោយមានសំលេងលាន់ឮខ្លាំង
  • ក្រុមហ៊ុនបានណែនាំអោយចាក់ទឹកស្អាត ហាមប្រើប្រាស់ទឹកអណ្តូង តែមិនបានអនុវត្តតាម ដែលធ្វើអោយម៉ាស៊ីនខូចដោយសារជាតិ កំបោរ កក ក្នុងធុងទឹកឡាន ស្ទះពេញធុងទឹក និង ប្រើលែងកើត។
  • រាល់ការខូចខាតម្តងៗ ត្រូវចំណាយច្រើនលើការជួសជុល។
  • ឡានប្រើលែងកើត ទុកចោល មិនផ្តល់ដំណឹងអោយជាងធ្វើការពិនិត្យជួសជុលឡើងវិញ។ ពិសេសរាយការណ៍ តាមរយៈ Telegram។
  • ឡានលើ ក្មេងៗ ចូលចិត្តបើកលេង ចុះឡើង បើទោះទីតាំងនៅជិត (ខ្ជៈខ្ជាយ ប្រេង)។

រាល់ការប្រើប្រាស

  • ក្រុមហ៊ុនបានកំណត់ សមាសភាពទទួលខុសត្រូវលើការប្រើប្រាស់ឡាន ដោយមានមេក្រុម និង អនុប្រធានក្រុមដឹកនាំការងារ, ចាត់ចែង រដ្ឋបាលជាអ្នកប្រកាស និង ត្រួតពិនិត្យលើការប្រើប្រាស។
  • បុគ្គលិកកម្មករ ថ្មីៗ ហាមដាច់ខាតលើការប៉ះពាល់ ឬ បញ្ជា យានលើកដោយមិនមានការអនុញ្ញាត
  • ផ្នែកស្តុក និង Supervisor ត្រូវមានតួនាទីប្រើប្រាស់ឡានលើ ជំនួសបើសិនសមាសភាព ដែលត្រូវបញ្ជាយាន មិនមានវត្តមាន ឬ ត្រូវមានកាតព្វកិច្ចទៅក្រៅ។
  • Supervisor, មេក្រុម, អនុប្រធានក្រុម ត្រូវមើលលើការចាក់ទឹក អោយប្រាកដថាប្រើប្រាស់ទឹកស្អាត។
  • រាល់ការជញ្ជូនដប ១ ឬ ២ ដប ក្នុងទីជិត សូមប្រើដៃ ឬ រទេះរុញជំនួស
  • ឡានលើក បើលើកសំណុំដបច្រើនត្រូវដាក់ច្រវ៉ាក់ និង ហាមមនុស្សឈរនៅក្នុងទ្រុង
  • អោយប្រាកដថា ការប្រើប្រាស់ឡាន ត្រូវមានការយកចិត្តទុកដាក់ថែទាំងជានិច្ច (បិទសោរ, ភ្លើង ជាដើម)។
  • ឡានត្រូវចូលចំណត ដែលបានកំណត់អោយបានត្រឹមត្រូវ នៅចុងម៉ោង