ការបើកបុកជញ្ជាំងរោង ដោយការធ្វេសប្រហែស
- ការបើកឡានលើកដោយខ្វះការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នចំពោះឧបសគ្គនៅខាងមុខ
- ការបើកបំបុក ដោយសារមូលហេតុជាន់ហ្វាំងមិនទាន់ ឬ ហ្វ្រាំងមិនស៊ី ដោយអាងជញ្ជាំងទប់ ចុះបើមនុស្សនៅពីមុខ តើមនុស្សទៅជាយ៉ាងណា?
អ្នកមានសិទ្ធក្នុងការបើកបរឡានលើកទំនិញ
- ផ្នែកស្តុក
- ផ្នែកផលិតកម្ម
- ជំនួយការផលិតកម្ម ដែលមានបទពិសោធន៍បើកបរឡាន
អ្នកត្រូវហាមឃាត់លើការប្រើប្រាស់យានសំរាប់លើ
- ព្រូឡាន ថ្មី អ្នកមិនដែលបើកបរ
- បុគ្គលិក កម្មករ ចូលថ្មី
ចំណាត់ការ
- រាល់ការខូចខាតទាំងឡាយណាបន្ទាប់ពីជួសជុលរួច នឹងត្រូវកាត់ពិន័យភាគរយតាមជាក់ស្តែង ដោយផ្នែកទាំង៣ខាងលើ ត្រូវចូលរួម។
- ករណីបុគ្គលិកណាម្នាក់បើកបំបុកដោយចេតនា ហើយមិនទទួលកំហុស ឬ រាយការណ៍ ដោយគិតថាផ្នែកទាំង៣ នឹងចូលរួមការផាកពិន័យដូចតែគ្នា បើសិនរដ្ឋបាលរកឃើញ រាល់ចំណាយទាំងអស់នឹងធ្លាក់លើបុគ្គលិកនោះតែម្នាក់គត់។ ហើយបុគ្គលនោះនឹងធ្វើការប៉ះប៉ូវកន្លែងខូចខាតដោយខ្លួនឯង។
- ផ្នែកទាំង៣ខាងលើ ត្រូវចូលរួមពិនិត្យ រាយការណ៍អោយទាន់ពេលវេលា និង ជួសជុលរាល់ការខូចខាត កុំអោយខូចពីតូចទៅធំ។
- ដើម្បីកុំអោយមានការផាកពិន័យជារួម, សូមបើកបរដោយការទទួលខុសត្រូវ និង រក្សាសោភ័ណភាពទីតាំងធ្វើការ និង បញ្ចាយានដោយប្រុងប្រយ័ត្ន។
[+] ការធ្វើអោយខូចខាត ទីកន្លែងធ្វើការមិនមែនជាការជួយថែរក្សានោះទេ តែជាការបំផ្លាញសោភ័ណភាព និង បរិស្ថានរោងចក្រទៅវិញ។
សូមកែលំអរ និងចូលរួមទាំងអស់គ្នា
សូមពិនិត្យមើលលើការខូចខាតដូចខាងក្រោម (រូបភាព ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៤)


