របៀបប្រើប្រាស់នាឡិកាវាស់សំពាធ / Pressure Regulator

  1. Pressure of delivered gas (សំពាធទាប)
  • សំពាធបញ្ចេញទៅប្រើប្រាស់ កំរិតមានប្រើប្រាស់អាស្រ័យលើការងារជាក់ស្តែង
    Ex: ផ្សាដែក ត្រូវការកំរិត 2Bar ទៅ 3Bar. ឬហៅងាយយល់ 2 ទៅ 3 គីឡូកំលាំង ខ្នាត (Kgf/cm2)
    ដូច្នេះត្រូវសារ៉េនៅកំរិត តែ 2-3Bar តែប៉ុណ្ណោះ
  1. Pressure inside cylinder
  • កំលាំងសំពាធ ដែលមាននៅក្នុងដប
    Ex: សំពាធដបមានកំលាំង 150Bar ឬ 2200PSI ឬហៅងាយយល់ 250គីឡូកំលាំង (Kgf/cm2)
    បញ្ជាក់៖ នាឡិកាសំពាធទាប មិនអាចយកទៅវាស់ដបឧស្ម័នដែលមានសំពាធខ្ពស់បាននោះទេ។

តើធ្វើម៉េចដឹងថានាឡិក សំពាធខ្ពស់ ឬ ទាប?

  • ទី១៖ នៅលើនាឡិកានិមួយៗ គឺមានក្រិតចំណុច Maximum ខ្ពស់បំផុត សំគាល់ដោយព័ណក្រហម ទាំងចេញប្រើ និង សំពាធក្នុងដប ដូច្នេះត្រូវពិនិត្យលើនាឡិកាកំរិតជាមុនសិន។

  • ទី២៖ ត្រូវស្គាល់ពី Specification (បទដ្ឋានកំលាំងរបស់នាឡិកា) ដែលមានសរសេរបញ្ជាក់នៅក្នុងប្រអប់នាឡិកានិមួយៗ

  1. Connection to apparatus
  • គឺជាតំណរភ្ជាប់ទៅកាន់ទុយោប្រើប្រាស់ ជាមួយឧបករណ៍ណាមួយ ដូចជាក្បាលផ្សារ, ម៉ាស៊ីនកាត់, ជាដើម។
  1. Cylinder connection
  • ជាតំណរភ្ជាប់ពីនាឡិកាទៅកាន់ វ៉ានដប, ចំណុចនេះត្រូវរិតអោយណែន មុនបើកសំពាធចេញប្រើប្រាស់ពីដបឧស្ម័ន។ ត្រង់ចំណុចនេះ ឧស្ម័នដែលបើកចេញមកគឺមានសំពាធខ្ពស់ ដូច្នេះសូមមានការប្រុងប្រយ័ត្ន ។

  1. Deliver pressure adjument knob
  • ចំណុចនេះ ជាទីកន្លែងសំរាប់ធ្វើការបញ្ជាកំលាំងសំពាធចេញទៅប្រើប្រាស់ ហើយចំណុចនេះដែរ ក៏មិនចេញ មួលបើកលឿនពេកនោះដែល ត្រូវពិនិត្យលើកំលាំងនាឡិកាចេញប្រើជាក់ស្តែង ដែលនឹងឡើង ម្តងបន្តិចរហូតដល់កំរិតត្រូវការ។

សូមបញ្ជាក់៖

  • ការមួលបើកដោយបង្ខំ អោយធ្វើអោយនាឡិកាបែកសន្ទះខាងក្នុង និង បង្កអោយមានគ្រោះថ្នាក់ប្រសិន ខ្វះការយកចិត្តទុកដាក់។

ប្រការត្រូវជៀសវាង សំរាប់នាឡិកាវាស់សំពាធអុកស៊ីសែន

  1. នាឡិកា មិនត្រូវអោយប្រឡាក់ប្រេង ឬ មានប្រេងក្នុងនាឡិកាឡើយ
  2. ដៃកាន់នាឡិកា មិនត្រូវមានជាប្រេង ឬ ខ្លាញ់ ជាប់ប្រឡាក់និងកន្លែងចាប់មាត់ដប
  3. នាឡិកា ទ្រនិច មិនធ្លាក់ដល់សូន្យ ត្រូវផ្លាស់ប្តូរចេញ។
  4. ហាមប្រើប្រាស់នាឡិកាប្រេង សំរាប់វាស់សំពាធ ដបអុកស៊ីសែន។