ចំណុចត្រូវយកចិត្តទុកដាក់-ប័ណ្ណ Sales Order

ប័ណ្ណបញ្ចេញទំនិញ (Stock Transfer )

គឺជាប័ណ្ណដែលប្រើប្រាស់នៅពេលដែលមានការបញ្ចេញទំនិញចេញពីក្នុងស្ដុកទៅកាន់ឃ្លាំងសាខារបស់ក្រុមហ៊ុន។

  • ឧទាហរណ៍៖ ទំនិញត្រូវដឹកចេញពី រោងចក្រ ទៅ ទួលគោក

ប័ណ្ណបញ្ជាទិញ (Sales Order)

គឺជាប័ណ្ណដែលប្រើប្រាស់ សំរាប់បញ្ចេញទំនិញជូនអតិថិជនណាម្នាក់។

ចំនុចត្រូវចងចាំ:

  • ប័ណ្ណទាំងពីរខាងលើនេះ មិនអាចមានការកែប្រែដោយដៃជាដាច់ខាត។
  • បុគ្គលិកកាន់ Sale Order អាចកែប្រែប័ណ្ណ បានលុះត្រាតែមានការពិនិត្យ និង យល់ព្រមពីផ្នែកគណនេយ្យ, ផ្នែកចុះបញ្ជី និង ក្រុមការងារពិនិត្យឯកសារជាមុនដោយមានបញ្ជាក់រូបភាពកាមេរ៉ាត្រឹមត្រូវ។
  • រាល់ការកែប្រែប័ណ្ណ ត្រូវតែ Print សារជាថ្មីដោយបុគ្គលិក Sale Order និង ប័ណ្ណនោះត្រូវប្រគល់អោយគណនេយ្យស៊ីញ៉េ ទទួលស្គាល់ទើបយកជាការបាន។
  • ស្តុក និង តៃកុងឡានគ្រប់រូបបើឃើញមានការកែ ឬ សរសេរតួលេខដោយដៃដូចក្នុងរូបខាងក្រោម សូមប្រញាប់យកមកប្តូរថ្មីជាបន្ទាន់។
  • ផ្នែកទទួលបន្ទុក Sales Order (ការបញ្ជាទិញ), ដែលធ្វើការកែប័ណ្ណដោយគ្មានការអនុញ្ញាតិ នឹងត្រូវទទួលពិន័យ ឬ បាត់បង់តួនាទី។
  • ផ្នែកចុះបញ្ជី មិនអាចធ្វើការកែប្រែប័ណ្ណណាមួយដោយមិនបានពិនិត្យរូបភាព ឬ វិដេអូកាមេរ៉ា និង ការសំរេចពីគណនេយ្យបានឡើយ។

ឧទាហរណ៍គំរូ:

  • ខាងក្រោមនេះជារូបភាពប័ណ្ណដែលមិនត្រឹមត្រូវ