ការប្រើប្រាស់ស្លាកបញ្ហា លើសំបកដប/ធុងនានា

ដោយកន្លងមកកើតមានបញ្ហាស្លាកស្តុកក្រដាស់ បាត់ឈ្មោះអតិថិជន និង បញ្ហា ដោយសារត្រូវទឹក ត្រូវថ្ងៃ ធ្វើអោយ រលុបព័តមាន និងដោយ​ខ្វះការយកចិត្តទុកដាក់ពីផ្នែកគ្រប់គ្រងស្តុក និង ប្រតិប័ត្តករ លើការត្រួតពិនិត្យព័តមានដបរៀងរាល់ល្ងាច។

ក្រុមហ៊ុនបានបង្កើតស្លាកសញ្ញាថ្មីសំរាប់ប្រើប្រាស់លើដបមានបញ្ហា ជំនួសលើការប្រើស្តុកក្រដាសវិញ ដោយបិតស្តុកលើដប និង មានសំណេរព័តមានគ្រប់គ្រងដើម្បីតាមដាន។

សូមផ្នែកស្តុកគ្រប់គ្នាពិនិត្យព័តមានខាងក្រោម

ឧទាហរណ៍ទី១៖

ឧទាហរណ៍ទី២៖

សូមបញ្ជាក់ម្តងទៀតលើការមិនផ្តោតការយកចិត្តទុកដាក់លើដបមានបញ្ហា

  • ដបខូចក្បាល ឬ ដបមានបញ្ហា ដែលខុសស្តង់ដារ មិនមានព័តមាន ត្រូវដោះស្រាយជាបន្ទាន់ និង មានស្លាកខាងលើ
  • ដបដែលខូចក្បាល ឬ ខុស ស្តង់ដារ មិនមានព័តមានបញ្ហា បញ្ចេញលក់មិនបាន ឬ មិនដឹងប្រភព ក្រុមហ៊ុន នឹងធ្វើការបិទបញ្ជីរាល់សំភារៈខូច ឬ ក្បាលដបខូចទាំងអស់ នៅចុងខែ។ បើបញ្ហារកមិនឃើញទេ ផ្នែកសំភារៈ នឹងបើកសំភារៈ ថ្មីដូរ ហើយរាល់ការចំណាយទាំងអស់ ប្រធានក្រុមស្តុក និង អ្នកគ្រប់គ្រងបញ្ជី ជាអ្នកដោះស្រាយ ទាំងស្រុង។

រូបទី១:

រូបទី២:

រូបទី៣:

រូបទី៤:

ស្លាកសំគាល់នេះ នៅពេលបញ្ជេញដបទៅអតិថិជនវិញ ត្រូវដោះចេញ និង ប្រគល់អោយផ្នែក Sales Order គ្រប់គ្រង និង ប្រើប្រាស់បន្តទៀត